សារមន្ទីរ​ជើងឯក ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេចបាន អតីត​ជាទី​កន្លែងពិឃាត​អ្នកទោស ក្រោយពី​ជាប់ឃុំ​ឃាំង និង​សួរចម្លើយ​រួចពី​គុក​ទួលស្លែង នា​សម័យ​របប​ប្រល័យ​ពូច​ន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយ​បច្ចុប្បន្ន​ក្លាយជា​ទីតាំងមណ្ឌល​ទេសចរណ៍ មាន​ភ្ញៀវ​ជាតិ អន្តរា​ជាតិ ចូល​ទស្សនាសិក្សា​ស្រាវជ្រាវអំពី​ប្រ​វត្ត​សាស្ត្រ សម័យកាល​ជូរចត់ ។​

​សារមន្ទីរ​ជាតិ​ជើងឯក ស្ថិតនៅក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​ស្ថិ​ង​នៅ​ភាគ ខាងត្បូង នាទី​ក្រុងភ្នំពេញ។

​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​បន្សល់ទុកឃើញថា មាន​ប្រជាពលរដ្ឋ​ស្លាប់​ក្រោម​ការចោទប្រកាន់ ពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ជនរងគ្រោះ​ស្លាប់ នៅ​សារមន្ទីរ​ជើងឯក ប្រមាណ​២០០០០​នាក់ ។​

​អ្នកទោស​ដែល បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​ទួលស្លែង ឬ ហៅថា «​គុក​ទួលស្លែង​» ឬ «​មន្ទីរ​សរ​២១» មក​សម្លាប់​នៅ វាលពិឃាត​ជើងឯក ។​

​ទីតាំង​មិនអាច​បំភ្លេចបាន​មួយ​នេះ ជា​អនុស្សាវរីយ៍​ក្តុក​ក្តុល របស់​ប្រជាជន​ខ្មែរ ដែល​របប​ខ្មែរ​ក្រហ​បន្សល់ទុក​ឲ្យ ហើយ​សព្វថ្ងៃ ប្រែក្លាយជា​ទីតាំង​មណ្ឌល​ទេសចរណ៍​ប្រវត្តិសាស្ត្រ មាន​ភ្ញៀវ​ជាតិ អន្តជាតិ​ចូល​ទស្សនា ដើម្បី​ស្វែងយល់ អំពី​របប​ព្រៃផ្សៃ​យង់ឃ្នង ។​

​ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ មន្ត្រីរាជការ ប្រជាពលរដ្ឋ តែងតែ​ទៅប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណ​ក្ខន្ធ ជូន​ដល់​អ្នក​ដែល​ស្លាប់​ក្នុងសម័យ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុល ពត៕B/