សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជើងឯក ក្លាយ​ជាម​ណ្ឌ​ទេសចរណ៍​នាពេល​បច្ចុប្បន្ន​

សារមន្ទីរ​ជើងឯក ជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​បំភ្លេចបាន អតីត​ជាទី​កន្លែងពិឃាត​អ្នកទោស ក្រោយពី​ជាប់ឃុំ​ឃាំង និង​សួរចម្លើយ​រួចពី​គុក​ទួលស្លែង នា​សម័យ​របប​ប្រល័យ​ពូច​ន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ហើយ​បច្ចុប្បន្ន​ក្លាយជា​ទីតាំងមណ្ឌល​ទេសចរណ៍ មាន​ភ្ញៀវ​ជាតិ អន្តរា​ជាតិ ចូល​ទស្សនាសិក្សា​ស្រាវជ្រាវអំពី​ប្រ​វត្ត​សាស្ត្រ សម័យកាល​ជូរចត់ ។​ ​សារមន្ទីរ​ជាតិ​ជើងឯក ស្ថិតនៅក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដែល​ស្ថិ​ង​នៅ​ភាគ ខាងត្បូង នាទី​ក្រុងភ្នំពេញ។ ​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​បន្សល់ទុកឃើញថា មាន​ប្រជាពលរដ្ឋ​ស្លាប់​ក្រោម​ការចោទប្រកាន់ ពី​របប​ខ្មៅ​ងងឹត ប៉ុល ពត ជនរងគ្រោះ​ស្លាប់ នៅ​សារមន្ទីរ​ជើងឯក ប្រមាណ​២០០០០​នាក់ ។​ ​អ្នកទោស​ដែល បញ្ជូន​ចេញពី​មន្ទីរឃុំឃាំង​ទួលស្លែង ឬ ហៅថា «​គុក​ទួលស្លែង​» ឬ «​មន្ទីរ​សរ​២១» មក​សម្លាប់​នៅ វាលពិឃាត​ជើងឯក ។​ ​ទីតាំង​មិនអាច​បំភ្លេចបាន​មួយ​នេះ ជា​អនុស្សាវរីយ៍​ក្តុក​ក្តុល របស់​ប្រជាជន​ខ្មែរ ដែល​របប​ខ្មែរ​ក្រហ​បន្សល់ទុក​ឲ្យ ហើយ​សព្វថ្ងៃ ប្រែក្លាយជា​ទីតាំង​មណ្ឌល​ទេសចរណ៍​ប្រវត្តិសាស្ត្រ មាន​ភ្ញៀវ​ជាតិ អន្តជាតិ​ចូល​ទស្សនា ដើម្បី​ស្វែងយល់ អំពី​របប​ព្រៃផ្សៃ​យង់ឃ្នង ។​ ​ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ […]

Read More

វាលពិឃាដជើងឯក ដែលជាកន្លែងប្រព្រឹត្តទៅឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃក្រោមរបបខ្មែរក្រហម

វាលពិឃាដជើងឯកប្រហែលជាទីកន្លែងមកដល់មួយក្នុងចំណោមកន្លែងដែលគួរឱ្យរន្ធត់បំផុតចំពោះអ្នកទាំងអស់គ្នាក្នុងដំណើរការស្វែងយល់អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់បក្ខពួក ប៉ុល ពត។ ថ្វីត្បិតតែយើងខ្ញុំបានមានការស្វែងយល់ទុកជាមុនអំពីកន្លែងមួយនេះដែលស្ថិតនៅជាយរាជធានីភ្នំពេញដើម្បីមានភាពម្ចាស់ការក៏ពិតមែន ប៉ុន្តែយើងខ្ញុំនៅតែមានអារម្មណ៍រួញមកវិញនៅពេលដែលយើងបានឆ្លងកាត់ខ្លោងទ្វារនៃកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនេះ និងមើលឃើញប៉មមួយដែលផ្ទុកពេញទៅដោយលលាក្បាលខ្មោចធ្វើឱ្យអ្នកមកទស្សនាគ្រប់រូបឈរធ្មឹងមួយសន្ទុះដែរ។ លោក ជួរ សុខទី ជានាយកសារមន្ទីរវាលពិឃាដជើងឯក បានដឹងថា ជើងឯកគឺគ្រាន់តែជាវាលពិឃាដមួយក្នុងចំណោមវាលពិឃាដប្រហែលចំនួន៤០០ ដែលបានប្រព្រឹត្តទៅអំពើឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជា។ នៅតាមវាលពិឃាដទាំងនោះមានរាប់ពាន់រណ្តៅកប់សពរួមនៃប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់។ អស់រយៈពេលប៉ុន្មានខែបន្ទាប់ពីកងទ័ពវៀតណាមបានរំដោះរាជធានីភ្នំពេញពួកគេទើបបានរកឃើញវាលពិឃាដជើងឯក ហើយបានមើលឃើញរូបភាពដ៏រន្ធត់សាហាវឃោឃៅព្រៃផ្សៃទាំងនេះ។ នៅជុំវិញនោះគឺជារណ្តៅកប់សពរួមដែលសុទ្ធតែត្រូវបានគេកាត់ក្បាលកាត់ដៃជើងរបស់ពួកគេ និងមានរណ្តៅខ្លះកប់សពរហូតដល់ ៤៥០ នាក់។ ក្រោយមកនៅពេលអ្នកវិទ្យាសាស្ត្របានមកសិក្សាទើបតែដឹងថា ជនរងគ្រោះភាគច្រើនបានទទួលរងការឈឺចាប់ខ្លាំងបំផុត ស្ទើរតែលលាដ៍ក្បាលខ្មោចទាំងអស់ត្រូវបានគេវាយយ៉ាងសាហាវដែរ។ ក្នុងចំណោមលលាក្បាលជាង៨០០០ ដែលបានដាក់ក្នុងប៉មមួយនៅសារមន្ទីរជើងឯកនោះសុទ្ធតែត្រូវធ្លាយ បែក ឬប្រះឆា។ ពួកខ្មែរក្រហមបានប្រើប្រាស់ឧបករណ៍សាមញ្ញៗ ដូចជាដំបងឈើ ដំបងដែក កាំបិត ចប ពូថៅ ដើម្បីសម្លាប់មនុស្ស។ ជារៀងរាល់ថ្ងៃពួកគេបានយកមនុស្សប្រហែល៣០០ នាក់ទៅសម្លាប់នៅជើងឯក ហើយមុននឹងសម្លាប់ពួកគេធ្វើទារុណកម្មជនរងគ្រោះក្រោមគ្រប់រូបភាពដូចជាការកាត់ត្រចៀក កាត់ដៃជើង ជះសារធាតុគីមីលើមុខ លើមាត់ជាដើម។ ជារៀងរាល់ថ្ងៃរហូតក្នុងអំឡុងពេល១៤ ឆ្នាំកន្លងមក លោកជួរ សុខ ទី គឺជាអ្នកថែរក្សាដោយផ្ទាល់ចំពោះបំណែកឆ្អឹងទាំងអស់នោះនៅទីនេះរបស់មនុស្សជាង២០,០០០នាក់។ ស្មានថាខ្លួនគាត់បានស៊ាំនឹងភាពភ័យរន្ធត់នៅទីនេះ និងអាចទប់លើអារម្មណ៍របស់ខ្លួនបាន ប៉ុន្តែភ្នែករបស់គាត់នៅតែឡើងក្រហមនៅពេលដែលគាត់រំលឹកឡើងវិញអំពីអំពើសាហាវព្រៃផ្សៃរបស់ពួកខ្មែរក្រហម។ កាលនោះ ក្រោមរបបខ្មែរក្រហម លោក ជួរ សុខទី បានមើលឃើញដោយផ្ទាល់ពីភាពសាហាវ […]

Read More

ប្រធានតំណាងថ្មិរបស់ទីភ្នាក់ងារ KOICA ​ប្រចាំនៅប្រទេសកម្ពុជាលោក Rho Hyun-Jun ធ្វើទស្សនកិច្ចនៅ​​តំបន់​វាល​ពិឃាដ​ជើងឯក​

 យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ការិយាល័យ​ KOICA ​ប្រចាំកម្ពុជា លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ សារមន្ទីរវាលពិឃាតជើងឯក(មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ដើម្បីមើលទីតាំង “គម្រោងស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ”  នៅក្នុងប្រទេសកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(TSGM)។ ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃ “សន្និសីទអន្តរជាតិស្តីពី ការប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” ។ សារមន្ទីរវាលពិឃាតជើងឯក(មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក) ឬ ជើងឯកជាទីតាំងនៃអតីតវាលចម្ការ និងរណ្តៅដ៏ធំធេងរបស់ជនរងគ្រោះដោយរបបខ្មែរក្រហម ដែលត្រូវបានសម្លាប់នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ដែលមានចម្ងាយប្រហែល ១៧ គីឡូម៉ែត្រ ខាងត្បូងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ វាគឺជាកន្លែងដែលល្បីបំផុតដែលមានឈ្មោះថា វាលពិឃាត ដែលរបបខ្មែរក្រហម បានសម្លាប់ប្រជាជនជាងមួយលាននាក់ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ ។ សូមរម្លឹកថា ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌ នៃ “គម្រោងស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារ […]

Read More

Get Updates & More

Thoughtful thoughts to your inbox